ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ កើនឡើងនៅក្នុងរដ្ឋវិចតូរីយ៉ារបស់ប្រទេសអូស្ត្រាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៨.២០)

អូស្ត្រាលី៖ រដ្ឋវិចតូរីយ៉ារបស់ប្រទេសអូស្រ្តាលីនៅថ្ងៃពុធ ទី២៦ ខែសីហាបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ ១៩ ដែលមាន​ដល់ទៅ  ២៤ នាក់    ទោះបីជាមានការឆ្លងថ្មីតិចជាងមុនក៏ដោយ បន្ទាប់ពីការអនុវត្តវិធានការរឹតបន្តឹងបានឈានចូលដល់​ពាក់កណ្ដាលនៃការអនុវត្តវិធានការរឹតត្បឹតរយៈពេល ៦ សប្តាហ៍របស់ប្រទេស។

រដ្ឋនៅភាគអាគ្នេយ៍របស់ប្រទេសអូស្រ្តាលីនេះ  បានរកឃើញករណីថ្មីចំនួន ១៤៩ ករណីនិងចំនួន ១៤៨ ករណីបានរាយការណ៍កាលពីថ្ងៃអង្គារទី ២៥ ខែសីហា គឺធ្លាក់ចុះពីចំនួន ៧០០ ករណីដែលជាចំនួនខ្ពស់បំផុត​កាលពីថ្ងៃទី ៥ ខែសីហាកន្លងមក។

អាជ្ញាធរ រដ្ឋវិចតូរីយ៉ាចង់ពន្យាពេលនៃការដាក់ប្រទេសក្នុងគ្រាអាសន្នមួយឆ្នាំទៀតដើម្បីប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩នេះ។