មេដឹកនាំកូរ៉េខាងជើង អំពាវនាវឱ្យមានកិច្ចខិតខំ ការពារប្រឆាំងវីរុសកូវីដ១៩ និងព្យុះទីហ្វុង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៨.២០)

កូរ៉េខាងជើង៖ តាមការផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃទី ២៦ ខែសីហានេះថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ប្រឆាំងនឹងវីរុសកូវីដ១៩ ព្រមទាំងព្យុះទីហ្វុងផងដែរ។

​មេដឹកនាំកូរ៉េខាងជើងបានធ្វើការអំពាវនាវនេះ   នៅក្នុងការប្រជុំរបស់ការិយាល័យនយោបាយបក្សពលករ​ដែលត្រូវបានកោះប្រជុំដើម្បីវាយតម្លៃលើការងារប្រឆាំងនឹងការរាតត្បាតវីរុសជាបន្ទាន់របស់ប្រទេស។

កូរ៉េខាងជើងមិនទាន់មានការរាយការណ៍អំពីករណីឆ្លងនៃវីរុសកូវីដ១៩នោះទេប៉ុន្តែលោកគីមបាននិយាយកាលពីខែមុនថាវីរុសអាចនឹងឆ្លងចូលមកក្នុងប្រទេស​ ។