ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ដែលដឹកនាំដោយ ឯកឧត្តម ស៊ា មៅ អនុប្រធានក្រុមប្រឹក្សា ដើម្បីពិនិត្យកែសម្រួលលើសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា