ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពី “ក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩” ជាមួយក្រុមហ៊ុនចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម រស់ សីលវ៉ា អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាអធិបតី ពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ស្តីពី “ក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជំងឺកូវីដ-១៩” រវាងបណ្តាក្រុមហ៊ុនចូលរួមក្នុងសម្ព័ន្ធធានារ៉ាប់រងមួយចំនួន ដែលធ្វើឡើងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០។

រូបថត៖ សួស សាវី