ជីប ម៉ុង លែន តែង​​ជួយ​​គិត​គូរស៊ីជម្រៅ​ពី​ផល​ចំណេញ​​ឱ្យ​​​អតិថិជនទាំង​អស់​

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០–

ជីប ម៉ុង លែន បាន​​ក្លាយ​ជា​ក្រុមហ៊ុន​​​​អភិវឌ្ឍន៍​អចលន​​ទ្រព្យឈា​នមុខគេ​មួយ​នៅ​​កម្ពុជា ដោយសារ​​ក្រុមហ៊ុន​​នេះតែងគិត​គូរ​ពី​​​អត្ថប្រយោជន៍​​​លើស​​ពី​លំនៅឋាន​សម្រាប់​​រស់​នៅ​​ជូន​អតិថិជនទាំងអស់។ ​​​​​

អត្ថប្រយោជន៍​​ ដែល​អតិថិជន​ទទួល​បាន ​ពេល​ទិញ​លំនៅឋាន​ណា​មួយ​​​ ក្នុង​​គម្រោង​របស់​​ក្រុមហ៊ុន​ ជីប ម៉ុង លែន​៖

  • ម៉ូត​លំនៅឋាន​​​​​​ស្អាត និង​ប្រណិត​ ដែល​ត្រូវ​បានរចនា​​ដោយ​​​​​ស្ថាបត្យករ​ជាតិ​ និង​អន្តរជាតិ។
  • សំណង់​មាន​​គុណភាពខ្ពស់​​ ​ព្រោះ​ត្រូវ​បាន​សាងសង់​ដោយ​​​គោរព​​តាម​​បទដ្ឋានអន្តរជាតិ​ និង​ការ​យក​​ចិត្ត​ទុក​​ដាក់ខ្ពស់​បំផុត​ ​រាប់​​ចាប់​ពី​​បុក​គ្រឹះ​រហូត​ដល់​ប្រគល់​ផ្ទះ​ជូន​​អតិថិជន។
  • គ្រប់​គម្រោង​ទាំង​អស់​​របស់ ជីប ម៉ុង លែន គឺ​ជា​សហគមន៍រស់នៅ​​ដ៏​​សុខដុមរមនា​ និង​សុវត្ថិភាព​បំផុត។
  • ទីតាំង​គម្រោង​ត្រូវ​បាន​ជ្រើសរើស​ក្នុង​​តំបន់​សក្តានុពល​​ពាណិជ្ជក​ម្ម ដែល​​​មាន​​ផ្លូវ​​ខ្វាត់ខ្វែង តំបន់​ប្រមូលផ្ដុំ​ពាណិជ្ជកម្មតូច​ធំ​​​ និង​ស្ថាប័​នរដ្ឋ។

បច្ចុប្បន្ន ជីប ម៉ុង លែន​ កំពុងអភិវឌ្ឍ​គម្រោង​ ហ្គ្រេន ភ្នំពេញ ស៊ីធី, លែន​ម៉ាក ២៧១, លែនម៉ាក ៦០ម៉ែត្រ, ផាក លែន សែនសុខ, ផាក លែន ៥៩៨, ផាក លែន​ ធីខេ, ផាក លែន ធីខេ ខុនដូ, ផាក លែន ៦អា, ផាក លែន ៥០ម៉ែត្រ, និង​ លែន រីច ចំការដូង៕

គង់ សិរីរ័ត្ន