អភិបាលខេត្តកំពង់ចាម៖ យើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ

AKP ខេត្តកំពង់ចាម ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេ​ត្ត​​កំព​ង់​​ចា​ម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំ ងការជួញដូរមនុស្ស ខេត្តបានមាន ប្រ សាសន៍ថាៈ យើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រោះវាគឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិ ដែលគ្រប់សមត្ថកិច្ចជំនាញ ត្រូវសហការជាមួយអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បង្កើនការទប់ស្កាត់ និងបង្ក្រាប យ៉ាងម៉ឺងម៉ាត់បំផុត។

នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តក្នុងសិក្ខាសាលាស្ដីអំពីកិច្ចការរបស់មន្ត្រីនគរបាល យុត្តិធម៌ ក្នុងសំណុំរឿងជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនាព្រឹកថ្ងៃអង្គារ៧កើតខែភទ្របទឆ្នាំជូត ទោស័កពស២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ នៅសណ្ឋាគារភ្នំប្រុសខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថាអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រោះវាគឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរសម្រាប់មនុស្សជាតិ ដែលយើងត្រូវតែរួមគ្នាគ្រប់សមត្ថកិច្ចជំនាញនិងស្ថាប័នតុលាការនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការទប់ស្កាត់ និងបង្ក្រាប យ៉ាងម៉ឺងម៉ាត់បំផុតចំពោះជនទាំងឡាយណាបង្កភាពរងគ្រោះដល់ប្រជាពលរដ្ឋនោះទេ។

ឯកឧត្តម  អ៊ុន ចាន់ដា បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុក សូមអង្កេត និងធ្វើការកត់សម្គាល់នូវទំនោរ នៃទម្រង់ក្នុងការ ជួញ ដូរ មនុស្ស និងអាជីវកម្មផ្លូវភេទ ក្នុងសម័យបច្ចេកវិទ្យាដែលមេខ្យល់ ជនរងគ្រោះ អាណាព្យាបាលរបស់ជនរងគ្រោះ និងជនល្មើសបានធ្វើការទាក់ទង គ្នាតាមប្រព័ន្ធសង្គម ឬក្នុងទម្រង់ផ្សេងៗទៀត ដែលបញ្ចៀសពីការតាមដាន ឬក្រសែភ្នែករបស់អាជ្ញាធរ។ព្រោះ អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ គឺជាឧក្រិដ្ឋកម្មមួយដ៏ធ្ងន់ធ្ងរ បំផុតដែលជនរងគ្រោះមួយចំនួន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃឧក្រិដ្ឋកម្មនេះ ការបាត់បង់សតិ ញៀនគ្រឿងញៀន ក្លាយជាស្រី្តបម្រើសេវាផ្លូវភេទ និងកាន់តែអាក្រក់ជាងនេះទៅទៀត គឺការបាត់បង់អាយុជីវិតតែម្តង៕

ដោយ ឆាយ ម៉ុត