ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ចូលជួបសម្តែងការគួរសម និងជូនសៀវភៅ ប្រលោមលោកជាភាសាអង់គ្លេស

AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការនៃអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រុមការងារចូលជួប សម្តែងការគួរសម និងជូនសៀវភៅប្រលោមលោក ដែលឯកឧត្តមនិពន្ធជាភាសាអង់គ្លេស ក្រោមចំណងជើងថា “Long Love, Short Life” (ស្នេហ៍វែងអន្លាយ ជីវិតខ្លី) នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា