ករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃក្នុងប្រទេសអូស្រ្តាលីកើនឡើងខ្ពស់ប៉ុន្តែទាបជាងកំរិតកំណត់ត្រា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៥.០៨.២០)

រដ្ឋដែលជាចំណុចក្តៅនៃ​រលកទី២នៃករណីឆ្លងថ្មីរបស់វីរុសកូវីដ១៩ក្នុងប្រទេសអូស្រ្តាលី  បានរាយការណ៍ថា​ករណីឆ្លងកូវីដ ១៩ ថ្មី  មានចំនួន ១៤៨ ករណី   ដែលច្រើនជាងថ្ងៃចន្ទទី​២៤ ខែ សីហា  ប៉ុន្តែបានថយចុះពីកំរិតកំណត់ត្រានិងមានចំនួនអ្នកស្លាប់ ៨ នាក់។

ភាគច្រើននៃករណីថ្មីដែលបានរាយការណ៍ក្នុងសប្តាហ៍នេះគឺស្ថិតនៅក្នុងទីក្រុងមែលប៊នដែលជាទីក្រុងធំទី ២ របស់អូស្រ្តាលីនិងជារដ្ឋធានីនៃរដ្ឋ វិចតូរីយា។

ទីក្រុងមែលប៊នទើបតែឈានដល់ពាក់កណ្តាលនៃការអនុវត្តវិធានការតឹងរឹងរយៈពេល ៦ សប្តាហ៍​  ដែលដាក់ចេញ ដើម្បីទប់ទល់នឹងការរាលដាលរបស់វីរុសកូរ៉ូណា  ។