ក្រុមអ្នកស្រាវជ្រាវហុងកុងបានរាយការណ៍ពីករណីឆ្លងវីរុសកូវីដ១៩ ម្តងទៀតលើអ្នកដែលជាសះស្បើយហើយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៥.០៨.២០)

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហុងកុងបាននិយាយនៅថ្ងៃ ទី២៥ ខែសីហានេះថាបុរសជនជាតិហុងកុងម្នាក់ដែលបានជាសះស្បើយពីវីរុសកូវីដ១៩ហើយ បានឆ្លងមេរោគម្តងទៀត ក្នុងរយៈពេល ៤ ខែកន្លះ ដែលនេះជាករណីដំបូងនៃការឆ្លងម្តងទៀត។

អ្នកស្រាវជ្រាវទំាងនោះបាននិយាយថាវីរុសដែលសម្លាប់មនុស្សជាង ៨០០.០០០ នាក់នៅទូទាំងពិភពលោកនឹងកំពុងបន្តរីករាលដាលនេះអាចឆ្លងទៅមនុស្សគ្រប់គ្នាទោះបីជាមានប្រព័ន្ធភាពស៊ាំខ្លាំងយ៉ាងណាក៏ដោយ។

បុរសវ័យ ៣៣ ឆ្នាំរូបនេះត្រូវបានព្យាបាលកូវីដ ១៩ ជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យកាលពីខែមេសាប៉ុន្តែត្រូវបានធ្វើតេស្ត៍វិជ្ជមានម្តងទៀតបន្ទាប់ពីត្រឡប់មកពីប្រទេសអេស្ប៉ាញដោយឆ្លងកាត់ប្រទេសអង់គ្លេសកាលពីថ្ងៃទី ១៥ ខែសីហា។