វិធានការបិទប្រទេសដោយសារវីរុសកូវីដ ១៩ បានបន្ថយសកម្មភាពរបស់ក្រុមអាយស៊ីសនៅក្នុងប្រទេសជាច្រើន

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៥.០៨.២០)

វិធានការបិទប្រទេសដោយសារវីរុសកូវីដ ១៩   បានកាត់បន្ថយការគំរាមកំហែងការវាយប្រហាររបស់ក្រុមរដ្ឋអ៊ីស្លាមឬហៅកាត់ថាអាយស៊ីសនៅក្នុងប្រទេសជាច្រើន    ប៉ុន្តែហានិភ័យបង្កដោយក្រុមនេះ នៅតែមានច្រើនក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

ទៅជាក្រុមអាយស៊ីស ប្រៀបដូចជាស្រមោលនៃក្រុមឧទាមដែលធ្លាប់កាន់កាប់ទឹកដីអ៊ីរ៉ាក់និងស៊ីរីកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ក៏ក្រុមសកម្មប្រយុទ្ធនេះនៅមានចំនួនប្រមាណ ១០.០០០ នាក់ក្នុងប្រទេសទាំងពីរនេះនៅឡើយ  ។

តែ  វិធានការតឹងរឹងទប់ស្កាត់ប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ១៩បានកាត់បន្ថយសមត្ថភាពរបស់ក្រុមអាយស៊ីសក្នុងការលួចវាយឆ្មក់របស់ខ្លួន  ។