មនុស្សម្នាក់បានស្លាប់និងជាច្រើននាក់ទៀតជាប់ក្នុងអគាររលំនៅប្រទេសឥណ្ឌា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៥.០៨.២០)

តាមការផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៥ ខែសីហានេះបានឲ្យដឹងថាមានមនុស្សម្នាក់ត្រូវបានស្លាប់និងរាប់សិបនាក់ទៀតកំពុងជាប់នៅក្នុងអគាររលំមួយដែលមានកម្ពស់ ៥ ជាន់ នៅភាគខាងលិចប្រទេសឥណ្ឌា។

បើយោងតាមមន្រ្តីមូលដ្ឋានបានប្រាប់ថាតាមការប៉ាន់ស្មានចំនួនអ្នកបាត់ខ្លួនប្រហែលមានពី ៥១ ដល់ ២០០ នាក់ ។

មន្ត្រីម្នាក់នៅអង្គភាពគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋក៏បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាមនុស្ស ៥១ នាក់បានបាត់ខ្លួន។