ប្រទេសអូស្រ្តាលីបារម្ភថាការបិទព្រំដែនរបស់រដ្ឋអាចធ្វើឱ្យវិស័យការងារងើបឡើងវិញយឺត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (២៤.០៨.២០)

អូស្រ្តាលី៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្រ្តាលីបាននិយាយថាប្រជាជនអូស្រ្តាលីជាងពាក់កណ្តាលនៃចំនួន ១,៣ លាននាក់ដែលបានបាត់បង់ការងារនៅពេលចាប់ផ្តើមមានការរីករាលដាលនៃវីរុសកូវីដ១៩ បានវិលត្រឡប់ចូលធ្វើការវិញហើយ   តែ បានសម្តែងការបារម្ភថា ​បើរដ្ឋនានា នៅតែបន្តបិទព្រំដែនរបស់ខ្លួន   ដំណើរការនៃការធ្វើការងារឡើងវិញក៏ មិនមានសន្ទុះកើនឡើងលឿនដែរ  ។

ទោះជាយ៉ាងណាអត្រាគ្មានការងារធ្វើក្នុងប្រទេសអូស្រ្តាលីនឹងកើនលើស ១៣ ភាគរយនៅប៉ុន្មានខែខាងមុខនេះពោលគឺកើនឡើងពី ៩,៩ ភាគរយក្នុងខែកក្កដាខណៈមនុស្ស ៤៥០.០០០ នាក់បានបាត់បង់ការងារនៅក្នុងខែសីហានិងកញ្ញានេះ។