ទីក្រុងសេអ៊ូលកំពុងតែខិតខំទប់ទល់នឹងការរីករាលដាលយ៉ាងខ្លាំងនៃវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៤.០៨.២០)

កូរ៉េខាងត្បូង៖ ទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ ទី២៤ ខែសីហានេះបានតម្រូវឱ្យប្រជាជន ពាក់ម៉ាស់នៅតាមទីសាធារណៈទាំងក្នុងនិងក្រៅអគាជាលើកដំបូង។

នៅទីក្រុងសេអ៊ូលបានប្រកាសឲ្យប្រជាជនពាក់ម៉ាសមុខនៅក្នុងទីសាធារណៈក៏ដូចជាតំបន់ទីវាលដែលមានមនុស្សច្រើន   លើកលែងតែពេលបរិភោគតែប៉ុណ្ណោះ  ។

ក្រុមមន្រ្តីបាននិយាយថាប្រទេសកូរ៉េខាងត្បូងកំពុងឈានដល់ដំណាក់កាលរីករាលដាលនៃវីរុសរាតត្បាតទូទាំងប្រទេសខណៈចំនួនករណីថ្មីកំពុងកើនឡើងនៅគ្រប់តំបន់ទាំង ១៧ នៅទូទាំងប្រទេស។