នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេបានចូលពិនិត្យសុខភាពក្នុងមន្ទីរពេទ្យ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (២៤.០៨.២០)

ជប៉ុន៖ តាមការផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្សូអាបេបានចូលពិនិត្យសុខភាពនៅមន្ទីរពេទ្យក្នុងទីក្រុងតូក្យូនៅព្រឹកថ្ងៃចន្ទ ទី​២៤  ខែ សីហានេះ  ដែលធ្វើឲ្យមានការព្រួយបារម្ភអំពីសមត្ថភាពរបស់លោកក្នុងការបន្តធ្វើជានាយករដ្ឋមន្រ្តីដោយសារតែបញ្ហាសុខភាពនិងការអស់កម្លាំងពីការដឹកនាំប្រទេសដោះស្រាយវិបត្តិកូវីដ១៩។

កាសែតក្នុងស្រុកបានរាយការណ៍មុននេះថាលោកអាបេនឹងទៅកាន់មន្ទីរពេទ្យដើម្បីទទួលយកលទ្ធផលនៃការត្រួតពិនិត្យសុខភាពតាំងពីមួយសប្តាហ៍មុននៅពេលដែលគាត់បានធ្វើការពិនិត្យរយៈពេល ៧ ម៉ោងកន្លះ     ដែលធ្វើឲ្យកាន់តែមានការព្រួយបារម្ភអំពីសុខភាពរបស់លោកបន្ថែមទៀត។