ប្រទេសវៀតណាមគ្មានករណីឆ្លងកូវីដ១៩ថ្មីនៅព្រឹកថ្ងៃទី ២៤ ខែសីហានេះទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វីអិនអេ (២៤.០៨.២០)

យោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យវៀតណាមបានឲ្យដឹងថាគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មីក្នុងប្រទេសវៀតណាមទេគិតមកដល់ព្រឹកថ្ងៃទី ២៤ ខែសីហានេះ  នៅពេលដែលករណីឆ្លងសរុបក្នុងប្រទេសមានចំនួន ១.០១៦ ករណី   ​ក្នុងរយៈពេល ១២ ម៉ោងចុងក្រោយនេះ។

ក្នុងចំណោមចំនួនករណីឆ្លងសរុបទូទាំងប្រទេសមាន ៦៧៤ ករណីត្រូវបានឆ្លងក្នុងប្រទេសក្នុងនោះមាន ៥៣៤ ករណីត្រូវបានកត់ត្រាឃើញចាប់តាំងពីថ្ងៃទី ២៥ ខែកក្កដាមក។

មានអ្នកចំនួនអ្នកជាសះស្បើយ ៥៦៨ នាក់ ​ ហើយរហូតមកដល់ពេលនេះមានអ្នកស្លាប់ចំនួន ២៧ នាក់។