រូបថតប្រចាំសប្តាហ៍៖ សម្រស់ធម្មជាតិដ៏ស្រស់ស្អាត នៃសហគមន៍ទេសចរណ៍បឹងឈូក

AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ —

សហគមន៍ទេសចរណ៍បឹងឈូក បាន និងកំពុងប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយ អមដោយផ្ទៃ បឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ ព្រមជាមួយនឹងការជិះទូកកម្សាន្តគយគន់ព្រៃកោងកាង សត្វស្លាប ទេសភាពធម្មជាតិដទៃទៀត និងការពិសាអាហារដ៏ឆ្ងាញ់នៅលើផ្ទៃទឹក។

ស្ថិតនៅក្នុងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ក្នុងចម្ងាយផ្លូវប្រមាណ៤០គីឡូម៉ែត្រ ពីក្រុងសៀមរាប សហគមន៍ ទេសចរណ៍បឹងឈូក ទើបទទួលបានជ័យលាភីលេខមួយ ក្នុងការប្រកួត « មាន់អាំងសៀមរាប ឆ្ងាញ់ជាងគេ » កាលពីពេលថ្មីៗនេះ។

រូបថត៖ ផែន រតនៈ និង ឃុត សៅ