ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព នាយកព្រះរាជខុទ្ទកាល័យ សម្តេចព្រះមហាក្សត្រី

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម កេ គិមសែ នាយកព្រះរាជខុទ្ទកាល័យ សម្តេចព្រះមហាក្សត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅវត្តស្វាយពពែ រាជធានីភ្នំពេញ។
ឯកឧត្តម កេ គិមសែ បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

រូបថត៖ ផែន រតនៈ