រយៈពេល៥ថ្ងៃភ្ញៀវទេសចរ ទៅទស្សនាខេត្តសៀមរាប មានចំនួន១៨១៨៦៨នាក់

AKP សៀមរាប ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០–

ចាប់ពីថ្ងៃទី១៦រហូតដល់ថ្ងៃទី២០ខែសីហាភ្ញៀវទេសចរនៅតែចូលទៅកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងតំបន់អង្គរ គឺមានសកម្មភាពភ្ញៀវទេសចរដើរកម្សាន្តយ៉ាងច្រើនកុះករ បង្ហាញពីសេចក្តីសប្បាយរីករាយ  ហើយអ្នកទេសចរភាគច្រើនគឺបានអនុវត្តជាប់ជានិច្ចនូវវិធានការបង្ការការឆ្លងមេរោគកូវិដ១៩។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា រយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ខែសីហាឆ្នាំ២០២០នេះ ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាបមានចំនួន១៨១៨៦៨នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន១៨៦៨នាក់ ថយចុះ ៩២,៨៥ភាគរយ និងភ្ញៀវជាតិមានចំនួនប្រមាណ១៨ម៉ឺននាក់៕

ឃុត សៅ