សត្វមេអំបៅដ៏ស្អាតមួយប្រភេទ បង្ហាញខ្លួននៅរតនគិរី

AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ —

សត្វមេអំបៅដ៏ស្រស់ស្អាតមួយប្រភេទត្រូវបានប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីបានអះអាងថា បានបង្ហាញវត្តមាននៅលំនៅដ្ឋានរបស់គាត់ ។ 

លោក មៀច មាន មន្រ្តីរាជការ និងជាប្រជាពលរដ្ឋមួយរូបនៅខេត្តរតនគិរីបានឲ្យដឹងថា មេអំបៅនេះត្រូវបានលោកប្រទះឃើញនៅគេហដ្ឋានរបស់លោក កាលពីថ្ងៃម្សិលមិញ ។

លោកបានរៀបរាប់ថា សត្វមេអំបៅមួយប្រភេទនេះគឺហាក់បីដូចជាសត្វប្រចៀវ ហើយវា គឺជាមេអំបៅដែលមានទំហំធំ ។ 

លោកបានបញ្ជាក់ថា “មើលមួយភ្លែត ស្មានតែសត្វប្រចៀវ តែតាមឲ្យជាប់ទៅវាជាសត្វមេអំបៅ ធំនោះធំ” ។ 

លោកបានបន្តថា នេះមិនមែនជាមេអំបៅប្លែកទីមួយដែលលោកបានប្រទះឃើញនោះទេ កាលពីប៉ុន្មានឆ្នាំមុន លោកក៏បានប្រទះឃើញមេអំបៅពូជផ្សេងហើយធំជាងនេះមួយក្បាលផ្សេងទៀតហោះមកទំនៅគេហដ្ឋានរបស់លោកផងដែរ ៕

ដោយ ហេង បញ្ញា