ក្រុមអ្នកជិះកង់ប្រមាណ ជិត២០០នាក់ ចូលរួមជិះកង់ដើម្បីចលនាកាកបាទក្រហមកម្ពុជា នៅខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ —

ក្រុមអ្នកជិះកង់ប្រមាណ ជិត២០០នាក់ ចូលរួមព្រឹត្តិការណ៍ជិះកង់ ក្រោមប្រធានបទ « ជិះកង់ដើម្បីកាកបាទ​ក្រហម​កម្ពុជា » ដែលជាផ្នែកមួយនៃកម្មវិធីកម្សាន្ត « សម្រាកសៀមរាប » ក្រោមការរៀបចំរបស់អាជ្ញាធរ​ខេត្តសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប និង សហការដោយអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ នៅក្រុមសៀមរាប។

រូបថត៖ ហង្ស សៀក