សម្តេច សាយ ឈុំ និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតី សម្ពោធសួនទឹកហ្គាឌិនស៊ីធី និងជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការនៅក្នុងសួនទឹក

AKP ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ —

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យដំណើរការនូវសួនទឹកហ្គាឌិនស៊ីធី និងជួប​សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងបុគ្គលិកបម្រើការនៅក្នុងសួនទឹកហ្គាឌិនស៊ីធី ស្ថិតក្នុង​សង្កាត់​ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ។

រូបថត៖ ហ៊ុន យុទ្ធគុណ