សម្ដេច ហេង សំរិន អញ្ជើញជួបសវនាការជាមួយប្រធានសភាវៀតណាម

AKP ហាណូយ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០–

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសវនាការជាមួយ លោកជំទាវ ង្វៀន ធី គឹមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម ក្នុងទីក្រុងហាណូយ នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសម្តេចអញ្ជើញដាក់ កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ខាភៀវ (Le Kha Phieu ) អតីតអគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម។

រូបថត៖ រដ្ឋសភា