សម្ដេច ហេង សំរិន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព អតីតអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

AKP ហាណូយ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០–

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឡេ ខា ភៀវ (Le Kha Phieu) អតីតអគ្គលេខាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៧ ខែសីហា កន្លងទៅនេះ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ នារដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

រូបថត៖ រដ្ឋសភា