ឯកឧត្ដម វេង សាខុន អញ្ជើញចុះសំណេះសំណាល និងចែកសម្ភារ តង់ប្លាស្ទីក និងកូនត្រី កូនកង្កែប ដល់ប្រជាកសិករ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០–

ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាល និងចែកសម្ភារ តង់ប្លាស្ទីក កូនត្រីអណ្តែង កូនកង្កែប និងចំណី ជូនដល់ប្រជាកសិករ សម្រាប់អនុវត្តសកម្មភាពវារីវប្បកម្មក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ ស្ថិតនៅភូមិឃួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០។

រូបថត៖ AKP-ស្វាយរៀង