ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ នាយកក្រុមហ៊ុន JIN SUNG Group ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាម៉ូតូចំនួន ១០គ្រឿង

AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យ លោក Kim Hyung Jun នាយកក្រុមហ៊ុន JIN SUNG Group ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាម៉ូតូចំនួន ១០គ្រឿង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។ បន្ទាប់ពីជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រគល់ម៉ូតូទៅ អគ្គនាយកដ្ឋានទាំង០៥ ចំណុះក្រសួង ដោយក្នុងមួយអគ្គនាយកដ្ឋាន ទទួលបានម៉ូតូ ០២គ្រឿង ដើម្បីបម្រើ ការងារប្រចាំថ្ងៃ។

រូបថត៖ ខឹម សុវណ្ណារ៉ា