វៀតណាមបានរាយការណ៍ថាមានមនុស្សម្នាក់ទៀតបានស្លាប់ដោយសារការឆ្លងកូវីដ១៩ថ្មីនៅព្រឹកថ្ងៃទី ១៤ សីហានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វៀតណាមញូវ (១៤.០៨.២០)

វៀតណាម៖ បើយោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យរបស់ប្រតេសវៀតណាម​បានឲ្យដឹងថា  មានមនុស្សម្នាក់ទៀតបានស្លាប់ ដោយសារមានការឆ្លងវីរុសកូវីដ១៩ ថ្មី​នៅព្រឹកថ្ងៃទី ១៤ ខែសីហានេះ  ដែលធ្វើឲ្យគាត់ជាមនុស្សទី ២១  ដែល ស្លាប់ដោយសារវីរុសកូរ៉ូណា ក្នុងប្រទេសវៀតណាម ។

អ្នកដែលស្លាប់គឺជាស្រ្តី មានវ័យ ៦១​ ឆ្នាំ និងរស់នៅក្នុងទីក្រុងដាណាង ។

ជាសរុប ប្រទេសវៀតណាម មានករណីឆ្លងកូវីដ ១៩ ចំនួន ៩១១  ចាប់តំាងពីករណីនៃការឆ្លងជាលើកដំបូង ត្រូវបានរកឃើញក្នុងប្រទេសវៀតណាម នាខែ មករា កន្លងមក ។