សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍

AKP ភ្នំពេញ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន រួមមាន៖ ១-សេចក្តីព្រាងគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ ។ ២-សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០១៧-២០១៨ និង៣-បញ្ហាផ្សេងៗ ។

រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី