អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋមកយកកូនឈើទៅដាំ ដើម្បីស្ដារគម្របព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា ដើមឈើមានសារៈសំខាន់យ៉ាងខ្លំាងសម្រាប់មនុស្សជាតិ ទំាងប្រាសាទ បុរាណ និងទាំងបរិស្ថានផងដែរ ដូចនេះ នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា នឹងផ្ដល់កូន ឈើជាច្រើនប្រភេទចំនួន១០ម៉ឺនដើម ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ សម្រាប់យកទៅដាំ បើទោះបីនៅទីណាក៏ដោយ។ ការផ្ដល់កូនឈើនេះ ក្នុងគោលបំណង ស្ដារគម្រប ព្រៃឈើក្នុង តំបន់ការពាររមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឱ្យកាន់តែច្រើនឡើង និង បំផុសស្មារតី ឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថានផងដែរ។

កូនឈើសម្រាប់ចែកជូនសម្រាប់ចែកជូនសាធារណជនដោយមិនគិតថ្លៃនោះ មាន ដូចជាកូនឈើ គ្រញូង ធ្នង់ បេង ច្រេស ឈើទាល គគីរ កកោះ ពពេល អង្កាញ់ រំដួល លឿងរាជ គុយ សិរមាន់ ផ្ញៀវ អង្គារដី ផ្កាក្ងោកតូច ផ្កាក្ងោកធំ ផ្កាឥន្ទនេល ផ្កាអង្គាបុស្ស។

លោកបានបន្តថា ចាប់ពីខែមិថុនាមកដល់បច្ចុប្បន្ននេះ គឺមានរយៈពេលជាង២ខែ មក ហើយដែលអាជ្ញាធរជាតិអប្សរា បានចែកកូនឈើជាង៧ម៉ឺនដើមដល់អង្គភាពរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម វិស័យឯកជន និងសាធារណជនទូទៅ ដែលបានស្នើសុំយក ទៅដាំនៅតាមតំបន់ផ្សេងៗទាំងក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវដល់ស្ថាប័នរដ្ឋ អង្គការ សហគមន៍ សាលារៀន វត្តអារាម និងសាធារណជនទូទៅធ្វើការទំនាក់ទំនងមកអាជ្ញាធរជាតិអប្សរាឱ្យ បានមុនពាក់កណ្តាលខែកញ្ញា ដើម្បីទទួលយកកូនឈើទៅដាំតាមទីតាំង ចាំបាច់របស់ខ្លួន ដោយដាក់ពាក្យស្នើសុំកូនឈើនៅមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរា ឬទាក់ទងលេខ ទូរស័ព្ទ០៩២៨៩៩៩៦៦ ឱ្យបានមុនខែកញ្ញាខាងមុខនេះ។ ព្រោះកូនឈើដែលត្រូវផ្ដល់ បន្ថែមទៀតគឺនៅសល់៤ម៉ឺនដើមទៀត។ សម្រាបប្រជាពលរដ្ឋដែលមានបំណងចង់បានកូន ឈើយកទៅដាំសូមប្រញាប់មកទំនាក់ទំនងយកទៅដាំទាន់រដូវភ្លៀង ដាំកូនឈើរស់ល្អ៕

ដោយ ឃុត សៅ