អាជ្ញាធរជាតិអប្សរា អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមដាំកូនឈើ ដើម្បីស្ដារគម្របព្រៃឈើឡើងវិញក្នុងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា នឹងផ្ដល់កូនឈើជាច្រើនប្រភេទចំនួន១០ម៉ឺនដើម ដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃ សម្រាប់យកទៅដាំ ទោះនៅទីណាក៍ដោយ ក្នុងគោលបំណងស្ដារគម្របព្រៃឈើ ក្នុងតំបន់ការពារ​រមណីយដ្ឋាន​បេតិកភណ្ឌពិភពលោកអង្គរឱ្យកាន់តែច្រើន និងបំផុសស្មារតីឱ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពី​កិច្ចការ​បរិស្ថាន។

រូបថត៖ ឃុត សៅ