សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និមន្តក្នុងពិធីប្រកាសនីយបត្រតែងតាំង និងស្រោចស្រពសុគន្ធវារី ដល់ព្រះចៅអធិការវត្ត និងព្រះគ្រូសូត្រស្តាំ វត្តមហាកុសលចេតនារាម នៅខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និមន្តក្នុងពិធីប្រកាសនីយបត្រតែងតាំង និងស្រោចស្រពសុគន្ធវារី ដល់ព្រះចៅអធិការវត្ត និងព្រះគ្រូសូត្រស្តាំ វត្តមហាកុសលចេតនារាម ស្ថិតនៅឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយភិក្ខុ ហួន សុភឿន នាមឆាយា បញ្ញាបទីបោ ឱ្យឡើងជា ព្រះចៅអធិការវត្ត និងភិក្ខុ ឃួន ថុន នាមឆាយា ជយទត្តោ ឱ្យឡើងជាព្រះគ្រូសូត្រស្តាំ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

រូបថត៖ AKP-កំពង់ឆ្នាំង