ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឱ្យ ស្ថាបនិក Amazadia Education ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឱ្យលោក នួន សុថេរ៉ូ ស្ថាបនិក Amazadia Education ចូលជួបសម្តែងការគួរសម និងគោរពស្នើសុំការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តី ក្នុងដំណើរការផ្សព្ធផ្សាយអាជីវកម្ម និងខាងផ្នែកសេដ្ឋកិច្ច តាមរយៈការសម្ភាសអ្នកជំនួញ ម្ចាស់អាជីវកម្ម ដែលមានជំនាញ និងបទពិសោធន៍​ច្បាស់លាស់ដើម្បីយកទៅធ្វើការចាក់ផ្សាយតាមប្រព័ន្ធផ្សព្ធផ្សាយសង្គម Facebook និង YouTube ឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន បានយល់ដឹង នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន។

រូបថត៖ ខឹម សុវណ្ណារ៉ា