ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំសិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី ការបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅតាមសហគមន៍តំបន់ការពារធម្មជាតិជីផាត នៅខេត្តកោះកុង

AKP កោះកុង ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាល ខេត្តកោះកុង អញ្ជើញជាអធិបតី សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី ការបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន នៅតាមសហគមន៍តំបន់ការពារធម្មជាតិជីផាត ដែលរៀបចំដោយ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងបរិស្ថាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីប្រជាសហគមន៍ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

រូបថត៖ AKP-កោះកុង