ប្រទេសចិននិយាយថាសាច់មាន់ដែលនាំចូលពីប្រទេសប្រេស៊ីលធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៨.២០)

ចិន៖ រដ្ឋាភិបាលទីក្រុងហ្សិនជិន​បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៣ សីហានេះថាស្លាបមាន់បង្កកដែលត្រូវបាននាំចូលពីប្រទេសប្រេស៊ីលមកកាន់ទីក្រុងហ្សិនជិនប្រទេសចិនភាគខាងត្បូង បានធ្វើតេស្ត៍រកឃើញវីរុសកូវីដ១៩។

អាជ្ញាធរសុខាភិបាលក្រុងហ្សេនជិនក៏បានតាមដានភ្លាមៗនិងធ្វើតេស្ត៍លើមនុស្សគ្រប់គ្នាដែលបានប៉ះពាល់នឹងផលិតផលនោះប៉ុន្តែគ្មាននរណាម្នាក់ធ្វើតេស្តវិជ្ជមាននោះទេ។

សូមបញ្ជាក់ផងដែរថាប្រទេសចិនក៏បានរាយការណ៍កាលពីថ្ងៃពុធ ទី១២ ខែសីហាថាវីរុសកូវីដ១៩ ត្រូវបានគេរកឃើញក្នុងកញ្ចប់បង្គាដែលនាំចូលពីប្រទេសអេក្វាឌ័រផងដែរ។