ប្រទេសនូវែលសេឡង់បន្តវិធានការរឹតបន្តឹងដើម្បីការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៣.០៨.២០)

នូវែលសេឡង់៖ មន្រ្តីនូវែលហ្សេឡង់បានរាយការណ៍ការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ១៤ ករណីនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែសីហានេះ នៅពេលដែលអាជ្ញាធរសុខាភិបាលបានបន្តធ្វើកោសល្យវិច័យដើម្បីតាមដានរកប្រភពនៃការផ្ទុះឡើងនេះនៅទីក្រុងអកឡែន។

ករណីឆ្លងថ្មីនេះនាំឱ្យចំនួនអ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅក្នុងប្រទេសកើនដល់ទៅ ៣៦ នាក់ហើយ។

ការរកឃើញសមាជិកគ្រួសារដែលឆ្លងវីរុសចំនួន ៤ នាក់នៅទីក្រុងអកឡែន កាលពី ២ ថ្ងៃមុនបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រទេសមួយនេះដែលគ្មានករណីឆ្លងថ្មីអស់រយៈពេលជាង ៣ ខែមកហើយ។