ទ្វីបអឺរ៉ុបកំពុងស្ថិតក្នុងដំណាក់កាលតានតឹង ខណៈដែលករណីឆ្លងកូវីដ១៩កើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញូវវីក (១៣.០៨.២០)

អឺរ៉ុប៖ ទ្វីបអឺរ៉ុបមានកំពុងមានការភ័យខ្លាចពីរលកទីពីរនៃការឆ្លងវីរុសកូវីដ១៩   ​ដោយមានករណីឆ្លងថ្មីបន្តកើនឡើងនៅក្នុងប្រទេសអេស្ប៉ាញ, បារាំងនិងអាឡឺម៉ង់។

យោងតាមតួរលេខចុងក្រោយដែលបានរាយការណ៍កាលពីថ្ងៃពុធទី១២ ខែសីហាដោយអង្គការសុខភាពពិភពលោកបានឱ្យដឹងថាប្រទេសនៅអឺរ៉ុបទាំងបីនោះមានការកើនឡើងនៃករណីថ្មីជាបន្តបន្ទាប់។ ប្រទេសអេស្បាញបានរាយការណ៍ពីករណីឆ្លងថ្មីច្រើនថែមទៀតក្នុងមួយសប្តាហ៍ក្នុងរយៈពេលមួយខែកន្លងមកនេះ។

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការសុខភាពពិភពលោកបានឱ្យដឹងថាករណីឆ្លងវីរុសកូវីដ១៩នៅអឺរ៉ុបបានកើនឡើងលើសចំនួន ៣,៦ លាននាក់ហើយ។