វៀតណាមបានរាយការណ៍ការឆ្លងកូវីដ១៩ថ្មីចំនួន ៣ ករណីបន្ថែមទៀតនៅព្រឹកថ្ងៃទី ១៣ សីហានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វីអ៊ិនអេ (១៣.០៨.២០)

វៀតណាម៖ បើយោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យរបស់ប្រទេសវៀតណាមបានឲ្យដឹងថាមានការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៣ ករណីក្នុងប្រទេសវៀតណានៅព្រឹកថ្ងៃទី ១៣ ខែសីហានេះដោយធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៨៨៣ នាក់ហើយ។

អ្នកជំងឺឆ្លងថ្មីមានអាយុចាប់ពី ៤០ ដល់ ៨៣ ឆ្នាំរួមមានអ្នកដែលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតនិងពីរនាក់ទៀតទាក់ទងនឹងមន្ទីរពេទ្យនៅក្រុងដាណាង។

ការឆ្លងទាំងនេះបានធ្វើឱ្យចំនួនករណីដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅទីក្រុងដាណាកើនដល់ ៤២១ ករណី។