អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មាន ស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»

AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ —

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពី «ការប្រែប្រួលអាកាសធាតុ និងផលប៉ះ​ពាល់មកលើប្រទេសកម្ពុជា» ដោយមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្តម នេត ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ស៊ុ ធី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព នៃក្រសួងបរិស្ថាន លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានបែ្រប្រួលអាកាសធាតុ នៃក្រសួងបរិស្ថាន និងលោកបណ្ឌិត ហេង ចាន់ធឿន អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃក្រសួង​បរិស្ថាន ដែលសន្និសីទនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា