ប្រទេសអូស្រ្តាលីទទួលរងនូវការឆ្លងរាតត្បាតកូវីដ១៩ធ្ងន់ធ្ងរបំផុតនៅថ្ងៃ១២ សីហានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.០៨.២០)

អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីបានរាយការណ៍នូវការឆ្លងវីរុសកូវីដ១៩ថ្មី ដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួននៅថ្ងៃពុធ ទី ១២ ខែសីហានេះហើយក៏ជាការកើនឡើងប្រចាំថ្ងៃដ៏ច្រើនបំផុតក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ។

រដ្ឋវីចតូរីយ៉ាបានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ២១ នាក់និងមានករណីឆ្លងថ្មីដល់ទៅចំនួន ៤១០ ក្នុងរយៈពេល ២៤ ម៉ោង។

ការឆ្លងរាលដាលនៅទីក្រុងមែលប៊នដែលស្ថិតក្នុងរដ្ឋវិចតូរីយ៉ានិងជាទីក្រុងធំទី ២ របស់អូស្ត្រាលីបានបង្ខំឲ្យអាជ្ញាធរដាក់បម្រាមគោចរពេលយប់ព្រមទាំងរឹតបន្តឹងលើការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាជនផងដែរ។