កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយតូចជាងមុនដោយសារបញ្ហាកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.០៨.២០)

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំរបស់ប្រទេសទាំងពីរនៅសប្តាហ៍នេះប៉ុន្តែធ្វើដោយគ្មានការចល័តកងទ័ពនៅមូលដ្ឋានសហរដ្ឋអាមេរិកទេដោយសារតែមានការព្រួយបារម្ភអំពីវីរុសកូវីដ១៩ ។

សមយុទ្ធយោធានេះមានការចូលរួមពីទាហានរាប់ពាន់នាក់មកពីភាគីទាំងសងខាងទោះបីជាភាគច្រើនផ្តោតលើការបញ្ជារតាមកុំព្យូទ័រជាជាងការហ្វឹកហាត់ផ្ទាល់នៅតាមទីវាលក៏ដោយ។

សូមបញ្ជាក់ផងដែរថាសមយុទ្ធនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១៦ ​ដល់ថ្ងៃទី ២៨ ខែសីហាប៉ុន្តែក្នុងទ្រង់ទ្រាយតូចជាងមុន។