ប្រទេសវៀតណាមបានរាយការណ៍ការឆ្លងកូវីដ១៩ថ្មី ៣ ករណីនៅព្រឹកថ្ងៃពុធ ទី ១២ ខែសីហានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វីអិនអេ   (១២.០៨.២០)

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យវៀតណាមបានឲ្យដឹងថាមានការឆ្លងកូវីដ១៩ថ្មី ៣ ករណីបន្ថែមទៀតនៅថ្ងៃពុធ ទី ១២ ខែសីហានេះ ។

ចំពោះករណីឆ្លងថ្មីទាំងនោះគឺជាករណីនាំចូលដែលកើតលើអ្នកដំណើរ​វិលត្រឡប់មកពីប្រទេសជប៉ុនវិញ។

រហូតមកដល់ពេលនេះប្រទេសវៀតណាមមានករណីឆ្លងកូវីដ១៩សរុប ៨៦៦ នាក់ចាប់តាំងពីករណីដំបូងត្រូវបានរកឃើញកាលពីខែមករាមក។ ក្នុងចំណោមនោះមាន ៣២១ ករណីជាការនាំចូល​មកប្រទេសវៀតណាម​ ។