ឯកឧត្តម អភិបាលខេត្តស្វាយរៀង អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

AKP ស្វាយរៀង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមប្រជុំជាមួយគណៈប្រតិភូក្រសួង​សុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងគោលបំណងរួមគ្នាទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ដើម្បីកម្ពុជាជៀសផុតពីការឆ្លងរាលដាលជំងឺនេះ ទៅក្នុងសហគមន៍ ។

រូបថត៖ AKP-ស្វាយរៀង