ឯកឧត្តមអភិបាលខេត្តស្វាយរៀង ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា

AKP ស្វាយរៀង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អនុញ្ញាតឱ្យ ឯកឧត្តម អ៊ែម៊ែនែហ្សីលឌូ គូបប៉ា ឡូបេស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិប តេយ្យទីម័រខាងកើត ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្ត ក្នុងគោលបំណងសិក្សាស្វែងយល់ពីសមិទ្ធផល និងការអភិវឌ្ឍខេត្តស្វាយ រៀង ក៏ដូចជាដកស្រង់បទពិសោធន៍ល្អៗ ពីរដ្ឋបាលខេត្តយកទៅអភិវឌ្ឍនៅតំបន់ព្រំដែននៃប្រទេសទីម័រខាងកើត។

រូបថត៖ AKP-ស្វាយរៀង