កងកម្លាំងមួកខៀវ ៧១នាក់ បន្តធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជា អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានចុះមក ពិនិត្យកងកម្លាំងមួកខៀវចំនួន៧១នាក់ មកបន្តធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ឯកឧត្តម សែម សុវណ្ណនី បានអរគុណដល់សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានចក្ខុវិស័យវែងឆ្ងាយ មានមន្ទីរពេទ្យដើម្បីព្យា បាលអ្នកជំងឺកូវីដ១៩ និងបានរៀបចំទីតាំងចត្តាឡីស័ក នៅតាមសាលារៀននានានៅទូទាំង ប្រទេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ពលករ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិង ជនបរទេសគ្រប់រូបចូលមកកម្ពុជា ក្នុងបំណងប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល មេរោគកូវីដ១៩។

ជាក់ស្តែង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ កម្លាំងមួកខៀវកម្ពុជា ៧១នាក់ មកបន្ត ធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុនសែនបុរី១០០ខ្នង ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តម សែម សុវណ្ណនី បានអញ្ជើញចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់កម្លាំងទាំងអស់ កំពុងធ្វើចត្តាឡីស័ក។

ឯកឧត្តមអគ្គនាយក បានធ្វើការលើកទឹកចិត្តដល់កងកម្លាំងមួកខៀវទាំងអស់ ត្រូវបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមប្រយុទ្ធប្រឆាំងនៃការឆ្លងរីក រាលនៃមេរោគកូវីដ១៩ ស្របតាមអនុសាសន៍របស់    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយកងកម្លាំងត្រូវតែមានស្មារតីរឹងមាំ។

ឯកឧត្តមបញ្ជាក់ថា ក្រុមការងារមជ្ឈមណ្ឌលជាតិរក្សា នឹងបន្តចុះសួរសុខទុក្ខជា បន្តបន្ទាប់ និងលើកទឹកចិត្តដល់កម្លាំងមួកខៀវកំពុងធ្វើចត្តាឡីស័ក។ កម្លាំងមួកខៀវកម្ពុជា កំពុងធ្វើចត្តាឡីស័ក បានអរគុណ ដល់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង និងឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់កងកម្លាំង ដោយបានផ្តល់ជូនក្រុមគ្រូពេទ្យប្រចាំថែរក្សាព្យាបាល មានបន្ទប់ចត្តាឡីស័ក ស្អាត មានបរិយាកាសល្អ មានកម្លាំងសមត្ថកិច្ចយាមកាមជាប្រចាំ ផ្តល់នូវអាហារគ្រប់គ្រាន់។

ក្នុងដំណើរចុះសួរសុខកម្លាំងមួកខៀវ ឯកឧត្តម សែម សុវណ្ណនី បានផ្តល់ថវិកា ចំនួន៤០០ដុល្លារ បន្ថែមលើរបបអាហារ ក្នុង១បន្ទប់ផ្តល់ទឹកក្រូច១កេស សរុប២០កេស ទឹកបរិសុទ្ធដបធំ១លីត្រកន្លះ ១កេស សរុប២០កេស។

ឯកឧត្តម ក៏បានឧបត្ថម្ភថវិកា៥០០ដុល្លារដល់ក្រុមពេទ្យប្រចាំការ នៅទីតាំងចត្តាឡី ស័កបុរី១០០ខ្នង និងឧបត្ថម្ភថវិកា៥០០ដុល្លារដល់ក្រុមសន្តិសុខយាមប្រចាំនៅទីនោះ ផងដែរ៕

ដោយសំ សាម៉ន