រដ្ឋបាលខេត្តសុរិន្ទរ៍ ផ្តល់ជំនួយឥតសំណងជារថយន្តសង្គ្រោះបន្ទាន់ ចំនួន១គ្រឿង ជូនមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តឧត្ដរមានជ័យ និង ឯកឧត្ដម ក្រៃសន កងឆ្លាត អភិបាល ខេត្តសុរិន្ទរ៍ អញ្ជើញជាអធិបតីពិធីប្រគល់-ទទួលជំនួយឥតសំណងជារថយន្តសង្គ្រោះបន្ទាន់ ចំនួន១គ្រឿង ពីរដ្ឋបាលខេត្តសុរិន្ទរ៍ ជូនមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វាព្រំដែនអន្តរជាតិអូរស្មាច់-ឆង់ចម។

រូបថត៖ AKP-ឧត្តរមានជ័យ