ខ្មែរ ប៊ែវើរីជីស ផ្តល់ធុងសំរាម ១០០ធុង ដល់សាលា រៀន ១១ផ្សេងទៀត ក្នុង ខណ្ឌ ដង្កោ

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ —

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាន បន្ដ ឧបត្ថម្ភ ធុង សំរាមចំនួន ១០០ ធុងបន្ថែម ដល់ សាលា ប ឋមសិក្សាចំនួន១១ ផ្សេង ទៀត ក្នុង ខណ្ឌដង្កោ រាជ ធានីភ្នំពេញ កាល ពីព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០២០ ដើម្បី លើក កម្ពស់ អនាម័យ បរិស្ថាន សាលា រៀន។

នាយក ទំនាក់ ទំនង សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកបណ្ឌិត អ៊ឹម សុធារិទ្ធ មាន ប្រសាសន៍ ថា ការ បន្ថែម ចំនួន ធុងសំរាម ដើម្បី ផ្ដល់ ទៅ សាលាបឋមសិក្សា១១ ផ្សេង ទៀត នេះ គឺ ជា ការ ខិត ខំ ប្រឹងប្រែងចូលរួម របស់ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាមួយ សាលា ខណ្ឌដង្កោ សហគមន៍ និង សាលារៀន ក្នុង ការ បណ្ដុះ ទម្លាប់ អនាម័យ ស្អាត របស់ សិស្សា នុសិស្ស តាមសាលា បឋមសិក្សា ដើម្បី ឆ្ពោះ ទៅ សម្រេច នូវទស្សនវិស័យ បរិស្ថាន សហគមន៍ស្អាត។

កាលថ្ងៃទី៦ សីហា ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើប បានប្រគល់ធុងសំរាមចំនួន១៣០ធុងដល់សាលាបឋមសិក្សាចំនួន១២ ក្នុងខណ្ឌដង្កោ ដើម្បីទុក ដាក់ សំរាម ឱ្យមាន របៀប រៀប រយ។

ធុងសំរាមចំនួន ១០០ធុងត្រូវបានដាក់ពង្រាយនៅក្នុង សាលាបឋមសិក្សាឫស្សីសាញ់ សាលាបឋមសិក្សាព្រៃសរ សាលាបឋមសិក្សាទួលរកាកុះ សាលាបឋមសិក្សាត្រពាំងសាលា សាលាបឋមសិក្សា សម្តេច ហ៊ុន សែន ព្រៃវែង សាលាបឋមសិក្សាទួលសំបូរ សាលាបឋមសិក្សាកំពង់ក្តុល សាលាបឋមសិក្សា ហ៊ុន សែន សាក់សំពៅ សាលាបឋមសិក្សាក្រាំងពង្រ សាលាបឋមសិក្សាពងទឹក និង សាលាបឋមសិក្សាស្រែញរ៍៕

ដោយ គង់ សិរីរ័ត្ន