លោកត្រាំបានគេចខ្លួនពីបន្ទប់សន្និសីទសារព័ត៌មានបន្ទាប់ពីមានការបាញ់នៅខាងក្រៅសេតវិមាន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៨.២០)

អាមេរិក៖ កាលពីថ្ងៃច័ន្ទ ទី ១០ ខែសីហានេះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេជម្លៀសចេញពីបន្ទប់ប្រជុំនៅសេតវិមានភ្លាមៗ បន្ទាប់ពីមានការបាញ់​នៅខាងក្រៅរបងជុំវិញបរិវេណនោះ។

លោកត្រាំបានវិលត្រឡប់ទៅកាន់បន្ទប់សន្និសីទវិញបន្ទាប់ប៉ុន្មាននាទីក្រោយមកហើយ លោកបាននិយាយថាមានមនុស្សម្នាក់ត្រូវបានបាញ់​   និង​ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យហើយ។

ភ្នាក់ងារសម្ងាត់បានបង្ហោះក្នុងបណ្តាញសង្គមធ្វឺតធឺថាមានមន្រ្តីម្នាក់ពាក់ព័ន្ធក្នុងការបាញ់​នេះ។