ការឆ្លងវីរុសកូវីដ១៩ ចាប់ផ្តើមនៅនឹងនៅក្នុងរដ្ឋវីកតូរីយាប្រទេសអូស្ត្រាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៨.២០)

អូស្ត្រាលី៖ នៅថ្ងៃអង្គារទី១១ ខែសីហានេះរដ្ឋដែលមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេសអូស្រ្តាលីបានរាយការណ៍ពីការកើនឡើងនូវករណីឆ្លងវីរុសកូវីដ១៩ថ្មីតិចតួច ធ្វើឲ្យមានការសង្ឃឹមថាចំនួនករណីឆ្លងថ្មីនឹងស្ថិតនៅនឹង  បន្ទាប់ពីរលកឆ្លងទីពីរបានបង្ខំឱ្យអាជ្ញាធរបិទទីក្រុងមែលប៊នរួចមកហើយ ។

មន្ត្រីសុខាភិបាលបាននិយាយថារដ្ឋវីកតូរីយាបានរកឃើញការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៣៣១ និងករណីស្លាប់ ១៩ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។

ការឆ្លងវីរុសប្រចាំថ្ងៃនៅរដ្ឋវីកតូរីយាបានកើនឡើងដល់ ៧២៥ កាលពីថ្ងៃទី ៥ ខែសីហាហើយចាប់ផ្តើមមាននិន្នាការធ្លាក់ចុះនៅប៉ុន្មានថ្ងៃចុងក្រោយ នេះ។