ប្រទេសវៀតណាមរាយការណ៍គ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មីទេនៅថ្ងៃទី ១០ ខែសីហានេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព វៀតណាមញូវ (១០.០៨.២០)

វៀតណាម៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានបានរាយការណ៍ ​ថាប្រទេសវៀតណាម គ្មាន ​ករណីឆ្លងវីរុសកូវីដ១៩ថ្មីទេ នៅថ្ងៃច័ន្ទទី ១០ ខែសីហានេះ ។

ទោះជាយ៉ាងណានៅល្ងាចថ្ងៃអាទិត្យទី០៩ ខែសីហានេះប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន២៩ នៅតាមបណ្តាខេត្តចំនួន ៣ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅទីក្រុងដាណាងដែលធ្វើឲ្យចំនួនឆ្លងសរុបក្នុងប្រទេសកើនដល់ ៨៤១ ករណី។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃ០៩ ខែសីហាប្រទេសវៀតណាមបានកត់ត្រាពីការស្លាប់ដែលទាក់ទងនឹងអាវីរុសកូវីដ១៩ម្នាក់ទៀតលើស្ត្រីអាយុ ៥៥ ឆ្នាំដែលរស់នៅទីក្រុងដាណាង។