អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេល​បច្ចុប្បន្ន»

AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ចាន់ វុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការជាតិ​ទន្លេមេគង្គកម្ពុជា និងឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «ស្ថានភាពរបប​ជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអម​នាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

រូបថត៖ ខឹម សុវណ្ណារ៉ា