សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ

AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហាឆ្នាំ២០២០–

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញប្រកាសផ្ទេរភារកិច្ច និងចូលកាន់ តំណែងរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយលោក ឆែម សាវុធ ត្រូវបានតែងតាំងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ជំនួសនាយឧត្តមសេនីយ៍ ចាន់ គឹមសេង ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ និងតែងតាំង ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ។
រូបថត៖ ឯល វឌ្ឍនៈ និងឡាញ់ វិសាល